On Friday April 9th, VICE Asia published an interview with Matt Loughrey, an artist working to restore and colorize images from Security Prison 21 in Phnom Penh, Cambodia, which was used by the Khmer Rouge regime from 1975 until its fall in 1979. The article included photographs of Khmer Rouge victims that Loughrey manipulated beyond colorization. The story did not meet the editorial standards of VICE and has been removed. We regret the error and will investigate how this failure of the editorial process occurred.
Update April 16, 2021: We have been taking the time over the past few days to review what has happened with the Matt Loughrey article.
Videos by VICE
We are deeply sorry for any pain this has caused and sincerely apologize to the families of the victims and the communities in Cambodia. We have begun outreach in private with community groups and individuals to address this.
We continue to strive for the highest level of rigor when it comes to these checks and balances in our stories and will redouble these efforts to ensure this does not happen again.
កាលពីថ្ងៃទី 09 ខែមេសា សារព័ត៌មាន VICE Asia បានចុះផ្សាយបទសម្ភាសន៍មួយជាមួយនិងលោក Matt Loughrey ដែលជាវិចិត្រករមួយរូបដែលកែច្នៃ និងកែពណ៌លើរូបភាពជាច្រើនពីមន្ទីរស-21 មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកន្លែងរបបខ្មែរក្រហមប្រើប្រាស់ពីឆ្នាំ 1975 រហូតដល់របបនេះដួលរលំក្នុងឆ្នាំ 1979។ នៅក្នុងអត្ថបទបានដាក់បញ្ចូលរូបភាពជនរងគ្រោះជាច្រើនសន្លឹកនៅសម័យខ្មែរក្រហម ដែលលោក Loughrey បានកែពណ៌លើសពីទ្រង់ទ្រាយនៃរូបភាពដើម។ ការរៀបរាប់នៅក្នុងអត្ថបទមិនបានបំពេញតាមស្តង់ដារនៃសារព័ត៌មានរបស់ VICE ឡើយ ហើយវាត្រូវបានដកចេញ។ យើងមានការសោកស្តាយចំពោះកំហុសនេះ ហើយយើងនឹងធ្វើការស៊ើបអង្កេតចំពោះកំហុសដែលបានកើតឡើងនៃដំណើរការកែព័ត៌មានមួយនេះ។
បច្ចុប្បន្នភាពថ្ងៃទី 16 ខែមេសា ឆ្នាំ2021៖ យើងបានចំណាយពេលកាលពីពីរ បីថ្ងៃរួចមកហើយ ក្នុងការពិនិត្យទៅលើរឿងរ៉ាវដែលបានកើតឡើងលើអត្ថបទរបស់លោក Matt Loughrey។
យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ ដែលបានបណ្តាលមកពីបញ្ហាមួយនេះ និងសុំទោសដោយស្មោះចំពោះក្រុមគ្រួសារជនរងគ្រោះ និងសហគមន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមទាក់ទងជាលក្ខណៈឯកជន ជាមួយក្រុមសហគមន៍ និងបុគ្គលផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហានេះ។
យើងបន្តខិតខំយកចិត្តទុកដាក់ឱ្យខ្ពស់បំផុត សម្រាប់ការពិនិត្យ និងថ្លឹងថ្លែងអត្ថន័យឱ្យសាកសមនៅក្នុងអត្ថបទរបស់យើង ហើយយើងនឹងខិតខំបន្ថែមទៀត ដើម្បីធានាថាមិនឱ្យមានបញ្ហានេះកើតឡើងម្តងទៀតឡើយ។